មនុស្សពីងពាង/Spider-Man Homecoming

 

 

 

Synopsis

Peter Parker វ័យក្មេងឬមនុស្សពីងពាង (ឈ្មោះដើម Tom Holland) ដែលធ្វើឱ្យទស្សនិកជន ភ្ញាក់ផ្អើលក្នុងការសម្តែងលើកដំបូងក្នុងរឿង កាពីទែនអាមេរិកៈ សង្គ្រាមស៊ីវិល ចាប់ផ្តើមបន្តដំណើរក្នុងសមាសភាពថ្មី ក្នុងនាមជាកំពូលវីរបុរសតោងសំណាញ់ពីងពាងក្នុងរឿង មនុស្សពីងពាង Spider-Man: Homecoming។ ដោយរំភើបនឹងបទពិសោធន៍ក្នុងភាពយន្ត Avengers តួអង្គក្រមិចក្រមើម Peter រូបនេះក៏ត្រឡប់មកផ្ទះវិញ ជាកន្លែងដែលគេរស់នៅជាមួយម្តាយមីង May (ឈ្មោះដើម Marisa Tomei) ក្រោមក្រសែភ្នែករបស់គ្រូតម្រង់ផ្លូវ Tony Stark (ឈ្មោះដើម Robert Downey, Jr.)។ Peter ព្យាយាមប្រកាន់ខ្ជាប់ទម្លាប់ប្រចាំថ្ងៃជាធម្មតារបស់ខ្លួនវិញ បន្លប់ចិត្តដោយការ គិតថាខ្លួនមិនត្រឹមជាមនុស្សពីងពាងដ៏រួសរាយម្នាក់ក្នុងសង្កាត់ទេ ប៉ុន្តែក្រោយលេចមុខឧក្រិដ្ឋជនថ្មី Vulture (ឈ្មោះដើម Michael Keaton) អ្វីៗគ្រប់យ៉ាងដែល Peter ចាត់ទុកថាមានសារៈសំខាន់បំផុត នឹងត្រូវរងការគម្រាមកំហែង។
Read more at http://www.cinema.com.kh/movies/details.aspx?search=2017.10375.amazingspider3.23807#rKVMgG22LiZqxZme.99

 

មនុស្សពីងពាង/Spider-Man Homecoming

 

Release Date

07/07/2017

 

Duration

134 Min

 

Film Categories

Action, Adventure, Sci-Fi

 

Directors

Jon Watts

 

Actors

Tom Holland, Marisa Tomei, Zendaya, Laura Har