Bad Genius

 

 

 

Synopsis

Bad Genius  និយាយពីសិស្សឆ្លាតដាច់គេម្នាក់ ឈ្មោះ លីន (ឈុទិមន្ត ជឹងចារើនសុខយីង) មានភារកិច្ចបន្លំការប្រលង ប្តូរក្រដាសចម្លើយ ជាថ្នូរនឹងលុយរាប់លាន។ នាងរួមដៃជាមួយមិត្តជិតស្និទ្ធិ ឈ្មោះ ក្រេស (អ៊ីសៈយ៉ា ហសុវណ្ណ) ជាក្មេងពូកែធ្វើការងារ តែរៀនខ្សោយ និងផាត់ (ធីរៈដុន សុផាន់ភីណូ) កូនអ្នកមានទ្រព្យ គិតថាគ្រប់យ៉ាង លុយអាចទិញបាន។ ពួកគេចែកចាយចម្លើយ កណ្តាលបន្ទប់ប្រលង ហើយមិនថាថ្លៃយ៉ាងណា ពួកសិស្សយល់ព្រមទិញ ដើម្បីបានចម្លើយ។ រហូតពេលមួយ ពួកគេឱ្យលីន បន្លំការប្រលង STIC ដែលជាការប្រលងយកពិន្ទុចូល មហាវិទ្យាល័យល្បីៗ របស់ពិភពលោក ដែលសិស្សគ្រប់ប្រទេស ត្រូវប្រលងក្នុងពេលតែមួយ។ ឱកាសបន្លំស្ទើរតែគ្មាន តែលីនយល់ព្រម ដោយសុខចិត្តជិះយន្តហោះទៅប្រទេសផ្សេង ដែលម៉ោងដើរលឿនជាងថៃ ហើយផ្ញើរចម្លើយមកឱ្យសិស្សនៅថៃ។ បញ្ហាមួយគត់ គឺនាងត្រូវការមនុស្សឆ្លាតម្នាក់ទៀត មកជួយឱ្យការងារនេះបានសម្រេច ម្នាក់នោះគឺ បេងក៍ (ឆានុន សន្តិណៈថនគុណ) ដែលជាគូប្រជែងនាង ហើយស្អប់ការបោកប្រាស់បំផុត តើលីន នឹងធ្វើបែបណា ឱ្យបេងក៍ យល់ព្រមធ្វើការងារលើកនេះ… ភាពយន្តនេះ ដឹកនាំដោយលោក ណាត់ថៈវុធ ភូនភិរិយៈ ដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។

 

Bad Genius

 

Release Date

13/07/2017

 

Duration

130 Min

 

Film Categories

Thriller

 

Directors

Nattawut Poonpiriya

 

Actors

Chutimon Chuengcharoensukying, Eisaya Hosuwan