The Promise

 

 

Synopsis

ភាពយន្តរបស់អ្នកដឹកនាំភាពយន្ត Laddaland សូផុន សាក់ដាភិសិទ ឆ្នាំ1997 ជាឆ្នាំដែលប្រទេសថៃជួបនឹងសុបិនអាក្រក់ដែលហៅថា "វិបត្តិតុំយាំគុង" សោកនាដកម្មរឿងហិរញ្ញវត្ថុធ្ងន់ធ្ងរមួយដែលធ្វើឱ្យ "អ្នកមាន" ក្លាយជា "អ្នកក្រ" ក្នុងពេលតែមួយយប់។ ដូចគ្រួសារអ៊ិប និងប៊ុមដែលត្រូវរលាយព្រមៗគ្នាដែរ ពេលអគារខុនដូមួយនៅកណ្តាលទីក្រុងដែលប៉ារបស់ពួកគេចំណាយលុយកសាងរួមគ្នា ត្រូវផ្អាកដំណើរការ ហើយធ្លាក់ខ្លួនពីសេដ្ឋីក្លាយជាកូនបំណុលរាប់លាន។ ផ្ទះដែលធ្លាប់នៅស្ទើរមួយជីវិត និងទ្រព្យសម្បត្តិក្នុងផ្ទះ ក៏ត្រូវលក់ឡៃឡុង។ អ៊ិបនិងប៊ុមរ៉ាប់រងភាពក្ស័យធនរបស់គ្រួសារមិនរួច ទើបសម្រេចចិត្តសម្លាប់ខ្លួននៅលើ "អគារ" ដែលបានសន្យាថា នឹងនៅជាមួយគ្នារហូតនោះ តែអ្នកដែលស្លាប់បែរជាអ៊ិបតែម្នាក់។ 20 ឆ្នាំកន្លងផុតទៅ ប៊ុម(Numthip Jongrachatawiboon) ធំឡើងក្លាយជាអ្នកជំនួញខាងអចលនទ្រព្យ ហើយត្រឡប់ទៅអគារនោះម្តងទៀត ព្រមជាមួយនឹងបេល (Apichaya Thongkham) កូនស្រីដែលជាគ្រប់យ៉ាងនៃជីវិតរបស់នាង។ យប់នោះក្រោយពីត្រឡប់មកពីអគារនោះវិញ ក៏មានរឿងចម្លែកកើតឡើងលើបេល។ ពេលប៊ុមកភ្ញាក់ពីគេងក៏ឃើញបេលអង្គុយនិយាយជាមួយអ្នកណាម្នាក់ ទោះនៅក្នុងទីងងឹត ប៊ុមក៏ដឹងថានៅទល់មុខបេល គឺគ្មានមនុស្សណាម្នាក់ឡើយ។

 

 

 

 

Comment

 

 

The Promise

 

Release Date

09/10/2017

 

Duration

114 Min

 

Film Categories

Horror

 

Directors

Sophon Sakdaphisit

 

Actors

Numthip Jongrachatawiboon, Apichaya Thongkham

 

Rate