អន្ទងវិញ្ញាណ

 

 

 

Synopsis

ក្រោយពីគ្រួសាររបស់ អាយលិញ ជួប ឧបទ្ទវហេតុបន្ទាប់ពីទៅរស់នៅក្នុងផ្ទះដែលមានវិញ្ញាណខ្មោចសណ្ឋិត។ ស្វាមី និងប្អូនស្រីថ្លៃរបស់នាងត្រូវបានសម្លាប់ដោយ វិញ្ញាណកំណាចនៅក្នុងផ្ទះនោះ ដោយបន្សល់ទុកតែនាងអាយលិញ និងកូនស្រី។ ក្រោយមកនាងអាយលិញបានសម្រេចចិត្តនាំកូនស្រីមករស់នៅជាមួយ ឪពុកម្ដាយរបស់នាងវិញ ក៏ប៉ុន្តែដោយសារតែការចងចាំដ៏ឈឺចាប់ និង នឹករលឹកដល់ស្វាមីនាង ដែលបានលះបង់ជីវិត ជួយនាង និង កូនស្រី ហើយម្យ៉ាងទៀតដោយសារតែភក្ដីភាព ព្រមទាំងចំណងចិត្តស្រលាញ់ប្ដីរបស់នាងមិនអាចកាត់ផ្តាច់បាននោះ ជាពិសេសដោយសារនាងបានឃើញព័ត៌មានតាមកាសែតអំពី គ្រូខ្មែរដែលមានអាគមពូកែម្នាក់ធ្វើដំណើរបង្រៀនគ្រប់ទិសទីរហូតដល់ប្រទេសថៃ ហើយអាចអន្ទងវិញ្ញាណព្រលឹងខ្មោចមកពីគ្រប់ទិសទីនោះ។ អាយលិញក៏សម្រេចចិត្ត ទៅតាមរកគ្រូអាគមនោះ ដោយឆ្លងហ៊ានកាត់ឧបសគ្គលំបាកៗជាច្រើន។ ក្រោយមកនាងក៏បានទៅជួបនឹងគ្រូអាគមម្នាក់នោះដូចក្តីប្រាថ្នា។ ដោយសារតែអាយលិញ សុខចិត្តចំណាយទាំងកំលាំង ទាំងសេចក្តីក្លាហាន ទាំងការតាំងចិត្តគ្រប់បែបយ៉ាង លោកគ្រូម្នាក់នោះសុខចិត្តបង្ហាញពីរបៀប និង ពិធីដើម្បីអន្ទងវិញ្ញាណប្ដីរបស់នាង ប៉ុន្តែលោកគ្រូបានរំលឹកពីបម្រាមខ្លះៗដែលនាងត្រូវតែគោរពបើមិនដូច្នោះទេនាង និងគ្រួសាររបស់នាងនឹងជួប ប្រទះនូវគ្រោះកាចដ៏អាក្រក់មិនខាន។

 

 

អន្ទងវិញ្ញាណ

 

Release Date

24/01/2019

 

Duration

90 Min

 

 

 

Please fill in the Keyword