ទារុណកម្មខ្មោច

 

 

 

Synopsis

ជាខ្សែភាពយន្តដែលឆ្នៃប្រឌិតឡើងច្របាច់បញ្ចូល២សម័យកាល គឺសម័យបច្ចុប្បន្ននិង សម័យខ្មែរក្រហម សុវណ្ណគឺជាឧកញ៉ាម្នាក់នាសម័យថ្មី២០១៨ មានប្រពន្ធឈ្មោះនីតា គាត់ប្រកបមុខរបរខ្មៅជាច្រើនទម្រាំ ក្លាយជាអ្នកមាននិងមានងារជាឧកញ៉ា ដូចជារកស៊ី ចងការប្រាក់ មេតុងទីន ជួញដូរដីជាដើម ហើយមុខ របរសម្ងាត់មួយទៀតគឺថ្នាំញៀន សុវណ្ណជាអ្នកមានចិត្តអាក្រក់ និងមានបានដោយមុខរបរអាក្រក់ សុវណ្ណ មានដៃស្តាំជា ជំនិតធ្វើការល្អគឺចិត្តដែលជាប្អូនជីដូនមួយនិងអង្គរក្ស៤នាក់ តែសុវណ្ណបែជាមានគំនិត អាក្រក់ រំលោភប្រពន្ធរបស់ចិត្តទៅវិញ ហើយគម្រាមមិនអោយប្រពន្ធចិត្តប្រាប់ប្តីឡើយ ។ ថ្ងៃមួយសុវណ្ណ បានចាប់បានកូនបំណុលដែលជាអតីត ខ្មែរក្រហម សុវណ្ណខឹងនិងនឹកដល់ការឈឺចាប់ នារបបខ្មែរក្រ ហម ដែលបានសម្លាប់ឪពុក ទើបសុវណ្ណជ្រុលដៃវាយអតីតខ្មែរ ក្រហមនោះអោយស្លាប់ហើយអោយកូន ចៅយកសាកសពទៅកប់នៅក្រោយផ្ទះ ។ យប់មួយពេលចិត្តមិននៅសុវណ្ណចូលរំលោភ ប្រពន្ធចិត្តម្តង ទៀត ចៃដន្យនីតាជាប្រពន្ធឃើញ តែនីតាមិនហ៊ានធ្វើអ្វីឡើយបានត្រឹមពួនយំ ពាក់កណ្តាលអាធ្រាទចូល មកដល់ សុវណ្ណត្រូវខ្មោចខ្មែរក្រហម ឈ្មោះដឿនដែលបានសម្លាប់មកលងបន្លាចសុវណ្ណ និងចាប់សុវណ្ណ យកធ្វើទារុណ្ណកម្ម សុវណ្ណភ្ញាក់ឡើងភ័យនឹងការយល់សប្តិប្រៀបដូចជាការពិត។ ចាប់ពីថ្ងៃនោះមកសុវណ្ណ តែងតែត្រូវខ្មោចខ្មែរក្រហមលងបន្លាចនិងចាប់ធ្វើទារុណកម្មប្លែកៗដូចក្នុងរបបខ្មែរក្រហម ដែលរឿរ៉ាវ ទារុណកម្មព្រៃខ្សៃរហូតដល់ដាក់ឈ្មោះថាទារុណកម្មខ្មោចបានចាប់ផ្តើមឡើង ។

Sovann is presently a tycoon, married to Nita. He runs many dirty businesses until he gets this wealthy, including drug dealings. His confidant-cousin, Chet, works hard for Sovann, with four bodyguards. Yet, Sovann abuses Chet’s wife and threatens her to not reveal this to Chet. One day, Sovann catches a debtor named, Doeurn, who is a former Khmer Rouge soldier. Enraged with the killing of his late father by that debtor in that regime, Sovann takes that debtor’s life by accident. He goes on to ask his guards to bury him behind the house. One night, when Chet is away, Sovann attempts to rape Chet’s wife again. Nita catches this scene from afar, but dare not react and can only hide and cry alone. At midnight, Sovann is haunted and tortured by Doeurn. He wakes up scared of this life-like dream. From that day on, the haunting and tortures befall him like in Khmer Rouge regime.

 

 

ទារុណកម្មខ្មោច

 

Release Date

28/02/2019

 

Duration

105 Min

 

Film Categories

Horror, Thriller

 

Directors

Huy Yaleng

 

Actors

Huy Yaleng, Chheom Sakada,Doung Manich , Hun

 

 

 

Please fill in the Keyword